បិទបញ្ជីត្រីមាសទី២ BYD លក់រថយន្តបានជាង ៤សែនគ្រឿង

អន្តរជាតិ

ការលក់រថយន្តរបស់ក្រុមហ៊ុនចិន BYD កំពុងមានសន្ទុះឡើងវិញ ដោយនៅត្រីមាសទី២ ពួកគេលក់រថយន្តបាន ៤២៦ ០៣៩គ្រឿង កើនឡើងប្រហែល ២១% បើធៀបនឹងត្រីមាសមុន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា កំណើនលក់រថយន្តរបស់ក្រុមហ៊ុន BYD គឺអាចនឹងមានតិចជាងគូប្រជែងធំ គឺក្រុមហ៊ុន Tesla ប្រហែល ១២ ០០០គ្រឿង បើទោះជាមានការព្យាករថា អត្រាលក់រថយន្តរបស់ Tesla នឹងមានការថយចុះ ៦% នៅត្រីមាសទី២។

គួររំលឹកបន្តិចថា សន្ទុះនៃការលក់រថយន្តរបស់ BYD ភាគច្រើន គឺដោយសារមានការគាំទ្រខ្លាំងពីអតិថិជននៅក្នុងស្រុក ដ្បិតមួយរយៈចុងក្រោយនេះ ក្រុមហ៊ុនរថយន្តអគ្គិសនីបង្កើតថ្មីនៅចិន សុទ្ធតែទទួលបានលទ្ធផលវិជ្ជមាន តួយ៉ាងក្រុមហ៊ុន NIO អាចលក់បានរថយន្តដល់ទៅ ៥៧ ៣០០គ្រឿង ដែលជាការកើនឡើងទ្វេដង បើធៀបនឹងត្រីមាសមុន៕