កាលពីថ្ងៃទី០២ ខែកក្កដានេះ ទីភ្នាក់ងារសារព័ត៌មាន AP បានចុះផ្សាយថា មហាសេដ្ឋីមានបំផុតនៅអាស៊ី លោក Mukesh Ambani និងភរិយា Nita Ambani បានរៀបចំពិធីមង្គលការ ជូនដល់គូស្វាមីភរិយាដែលមានជីវភាពក្រខ្សត់ មិនបានរៀបការត្រឹមត្រូវ ចំនួន ៥០គ្រួសារ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កម្មវិធីសប្បុរសធម៌របស់មហាសេដ្ឋីឥណ្ឌារូបនេះ គឺរៀបចំធ្វើឡើងនៅក្នុងទីក្រុង Navi Mumbai ប្រទេសឥណ្ឌា ខណៈកម្មវិធីនេះបានធ្វើឲ្យគូស្នេហ៍ ៥០គ្រួសារនោះ ញញឹមបិទមាត់មិនជិតឡើយ។
សូមជម្រាបដែរថា មួយរយៈចុងក្រោយនេះ មហាសេដ្ឋីឥណ្ឌា Mukesh Ambani តែងតែចេញមុខធ្វើសប្បុរសធម៌នៅក្នុងប្រទេស ខណៈវាត្រូវបានគេដឹងថា ជាផ្នែកមួយនៃការលើកមុខមាត់កូនពៅ Anant Ambani ដែលនឹងត្រូវរៀបការនាពេលឆាប់ៗខាងមុខ៕