អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បរាជ័យក្នុងការដាក់សំណើអនុវត្តទោសនៅក្រៅឃុំ

អន្តរជាតិ

អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Najib Razak បានបរាជ័យ ក្នុងការដាក់សំណើទៅកាន់តុលាការ ដើម្បីសុំធ្វើការអនុវត្តទោសនៅក្រៅឃុំ ពោលគឺសុំអនុវត្តទោសនៅក្នុងផ្ទះ មិនមែននៅក្នុងពន្ធនាគារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា លោក Najib បានអំពាវនាវឲ្យតុលាការ អនុញ្ញាតិឲ្យលោកអនុវត្តទោសនៅក្រៅឃុំ រយៈពេល ៦ឆ្នាំ បន្ទាប់ពីទទួលបានព្រះរាជទានទោសពីព្រះមហាក្សត្រ កាលពីខែកុម្ភៈកន្លងទៅ។

ជុំវិញការសម្រេចចិត្តរបស់តុលាការម៉ាឡេស៊ី លោក Najib ក៏មានគម្រោងដាក់ពាក្យប្ដឹងឧទ្ធរណ៍ផងដែរ ខណៈតុលាការក្រុងកូឡាឡាំពួរអះអាងថា សំណុំរឿងរបស់អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីរូបនេះ មិនមានហេតុផលអីតម្រូវឲ្យលោកនៅក្រៅឃុំឡើយ។

គួររំលឹកបន្តិចថា លោក Najib Razak ត្រូវបានតុលាការផ្ដន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល ១២ឆ្នាំ ក្រោយរកឃើញជាប់ពាក់ព័ន្ធករណីពុករលួយ និងកិបកេងថវិកាពីមូលនិធិ 1MDB ក្នុងទំហំទឹកប្រាក់រាប់ពាន់លានដុល្លារ ក៏ប៉ុន្តែលោកបានស្នើសុំការលើកលែងទោសពីព្រះមហាក្សត្រ ហើយក៏ទទួលបានការសន្ដោសប្រណី ឲ្យអនុវត្តទោសត្រឹម ៦ឆ្នាំ ពោលគឺត្រូវមានសេរីភាពវិញនៅក្នុងឆ្នាំ២០២៨៕