ក្រុមហ៊ុនមហាសេដ្ឋីហ្វីលីពីន ចាយលុយ ២៤ពាន់លានដុល្លារ ទិញយន្តហោះ ១៥២គ្រឿង

អន្តរជាតិ

ក្រុមហ៊ុនអាកាសចរណ៍ Cebu Pacific របស់មហាសេដ្ឋីហ្វីលីពីន Lance Gokongwei ត្រៀមចាយលុយប្រហែល ២៤ពាន់លានដុល្លារ ដើម្បីទិញយន្តហោះ ១៥២គ្រឿង ពីក្រុមហ៊ុន Airbus។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Nikkei Asia បានបង្ហាញថា ក្រុមហ៊ុនទាំង ២ បានចុះអនុស្សរណៈយោគយល់ លើការទិញលក់ខាងលើ ខណៈកិច្ចព្រមព្រៀងនេះ គ្រោងបញ្ចប់នៅត្រីមាសទី៣ ក្នុងឆ្នាំនេះ។

ក្នុងចំណោមយន្តហោះទាំង ១៥២គ្រឿងនោះ ក្រុមហ៊ុន Cebu Pacific បានបញ្ជាទិញម៉ូដែល A321neo ចំនួន១០២គ្រឿង និងម៉ូដែល A320neo ចំនួន ៥០គ្រឿង ដើម្បីបង្កើនសមត្ថភាពដឹកអ្នកដំណើរឲ្យកាន់តែខ្ពស់ជាងមុន។

សូមជម្រាបដែរថា បច្ចុប្បន្នក្រុមហ៊ុនអាកាសចរណ៍របស់មហាសេដ្ឋីហ្វីលីពីនមួយនេះ មានយន្តហោះចំនួន ៨៧គ្រឿង កំពុងធ្វើប្រតិបត្តិការណ៍ ដោយមានជើងហោះហើរក្នុងស្រុកចំនួន ៦៥ និងជើងហោះហើរក្រៅប្រទេសចំនួន ៣៣៕