រយៈពេល ៦ខែ វិនិយោគិនអង់គ្លេសចាយលុយជាង ១៤ពាន់លានដុល្លារ លើផ្សារហ៊ុន

អន្តរជាតិ

ក្រុមវិនិយោគិនអង់គ្លេស បានចំណាយប្រាក់ប្រហែល ១១,៤ពាន់លានផោន ឬប្រមាណ ១៤,៥ពាន់លានដុល្លារ នៅលើផ្សារហ៊ុនរយៈពេល ៦ខែដំបូងនៃឆ្នាំ២០២៤។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការចំណាយរបស់ក្រុមវិនិយោគិនអង់គ្លេស ត្រូវបានគេចាត់ទុកថា ជាការចាយវាយច្រើនបំផុតនៅលើផ្សារហ៊ុន រយៈពេល ១០ឆ្នាំចុងក្រោយនេះ ខណៈត្រឹមតែមួយខែមិថុនាប៉ុណ្ណោះ ពួកគេបណ្ដាក់ទុនលើភាគហ៊ុនជិត ២ពាន់លានដុល្លារ។

សូមជម្រាបដែរថា អង់គ្លេស គឺជាទីផ្សារហ៊ុនធំបំផុតលើលោកទី៣ ដោយមានមូលធនទីផ្សាររហូតដល់ ៤,១ទ្រីលានដុល្លារ ហើយវាមានអាយុកាលជាង ២០០ឆ្នាំមកហើយ ពោលត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ១៨០១៕