ហ្វីលីពីន វ៉ាដាច់ចិន និងឥណ្ឌូណេស៊ី ក្លាយជាប្រទេសប្រើប្រាស់ធ្យូងថ្មច្រើនបំផុតមួយ

អន្តរជាតិ

យោងតាមក្រុមអ្នកជំនាញផ្នែកថាមពល Ember ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៏ បានបង្ហាញឲ្យដឹងថា ការពឹងផ្នែករបស់ប្រទេសហ្វីលីពីនទៅលើការប្រើប្រាស់ធ្យូងថ្ម បានកើនឡើងដល់ទៅ ៦២% កាលពីឆ្នាំមុន ដោយនេះបានធ្វើឲ្យពួកគេវ៉ាដាច់ទាំងប្រទេសចិន ឥណ្ឌូណេស៊ី និងប៉ូឡូញ ផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ហ្វីលីពីន ក៏ជាប្រទេសដែលមានការប្រើប្រាស់ធ្យូងថ្មច្រើនជាងបំផុត នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ នៅក្នុងឆ្នាំ២០២៣ ដោយសារតែការផលិតអគ្គិសនីពីថាមពលកកើតឡើងវិញ នៅក្នុងប្រទេសនេះ ហាក់នៅតែមានកម្រិតទាបបខ្លាំង។ ចំណែកឯការផលិតអគ្គិសនីចេញពីធ្យូងថ្មវិញ បានកើនឡើងដល់ ៦១,៩% កាលពីឆ្នាំមុន បើធៀបទៅនឹងការកើនឡើង ៥៩,១% នៅក្នុងឆ្នាំ២០២២។

ទន្ទឹមនឹងនេះ បើតាមលោកស្រី Dinita Setyawati អ្នកវិភាគគោលនយោបាយអគ្គិសនីជាន់ខ្ពស់សម្រាប់អាស៊ីអាគ្នេយ៍នៅ Ember Climate បានប្រាប់ទៅកាន់សារព៏ត៌មាន CNBC ថា ធ្យូងថ្មបានដើរតួនាទីយ៉ាងសំខាន់ក្នុងសន្តិសុខថាមពលរបស់ប្រទេសហ្វីលីពីន។ ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០ មក រោងចក្រថាមពលធ្យូងថ្មថ្មីៗជាច្រើនត្រូវបានសាងសង់ឡើង ដើម្បីបំពេញតម្រូវការអគ្គិសនីដែលមានកើនឡើងខ្លាំង។ ហើយរហូតមកដល់ពេលបច្ចុប្បន្ននេះ ការពឹងផ្អែកលើរោងចក្រថាមពលធ្យូងថ្មទាំងនេះនៅតែបន្ត។

ជម្រាបជូនផងដែរថា ហ្វីលីពីន ឈរនៅពីលើឥណ្ឌូណេស៊ី ដែលជាប្រទេសផលិតធ្យូងថ្មធំជាងគេទីប្រាំរបស់ពិភពលោកជាមួយនឹងចំណែកថាមពលដែលបានមកពីធ្យូងថ្មបានកើនឡើងដល់កម្រិតខ្ពស់បំផុតចំនួន ៦១,៨% ស្របពេលប្រទេសចិន បានបោះជំហានយ៉ាងល្អក្នុងការកាត់បន្ថយការពឹងផ្នែកលើធ្យូងថ្ម សម្រាប់ផលិតអគ្គិសនី ជាមួយនឹងតម្រូវការធ្លាក់ចុះមកនៅត្រឹម ៦០,៧% ប៉ុណ្ណោះ៕