មេធំ Amazon ប្រកាសលក់ភាគហ៊ុន ៥ពាន់លានដុល្លារ ក្រោយតម្លៃហ៊ុនឡើងថ្លៃកប់ពពក

អន្តរជាតិ

ស្ថាបនិកក្រុមហ៊ុន Amazon មហាសេដ្ឋី Jeff Bezos មានគម្រោងលក់ភាគហ៊ុនតម្លៃ ៥ពាន់លានដុល្លារ បន្ទាប់ពីតម្លៃភាគហ៊ុនក្រុមហ៊ុនអាមេរិកមួយនេះ ហក់ឡើងដល់ចំណុចខ្ពស់បំផុតមិនធ្លាប់មាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា ដំណឹងនៃការលក់ភាគហ៊ុន ២៥លានហ៊ុនរបស់មហាសេដ្ឋីអាមេរិកខាងលើ ត្រូវបានបែកធ្លាយក្រោយផ្សារហ៊ុនបានបិទកាលពីថ្ងៃអង្គារ៍ ខណៈតម្លៃភាគហ៊ុនឡើងថ្លៃកប់ពពក ប្រមាណ ២០០ដុល្លារក្នុងមួយហ៊ុន។

តម្លៃភាគហ៊ុនរបស់ Amazon មានកំណើនវិជ្ជមានខ្លាំងនៅក្នុងឆ្នាំនេះ ពោលរយៈពេលមួយឆមាសដំបូង វាមានកំណើនរហូតដល់ ៣០% បាត់ទៅហើយ។

សូមជម្រាបដែរថា ក្រោយប្រកាសពីផែនការលក់ភាគហ៊ុននេះហើយ មហាសេដ្ឋីមានបំផុតលើលោកទី២ នឹងនៅសល់ ៩១២លានហ៊ុនទៀតនៅក្នុងក្រុមហ៊ុន Amazon ខណៈកាលពីខែកុម្ភៈ Jeff Bezos ធ្លាប់បានបញ្ចេញភាគហ៊ុនចំនួន ៨,៥ពាន់លានដុល្លាររួចម្ដងហើយ៕