មហាសេដ្ឋីមានបំផុតនៅវៀតណាម គ្រោងចាយលុយជាង ១ពាន់លានដុល្លារ សាងសង់ទីក្រុងឆ្លាតវៃមួយ

អន្តរជាតិ

ក្រុមហ៊ុន Vingroup របស់មហាសេដ្ឋីមានបំផុតនៅវៀតណាម លោក Pham Nhat Vuong មានគម្រោងចាយលុយ ៣៣ទ្រីលានដុង ឬប្រហែល ១,៣ពាន់លានដុល្លារ ដើម្បីសាងសង់ទីក្រុងឆ្លាតវៃ នៅជាយទីក្រុងហាណូយ ក្នុងស្រុក Dong Anh។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន VNExpress បានឲ្យដឹងថា ក្រុមហ៊ុន Thai Son ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Vingroup បានឈ្នះការដេញថ្លៃអភិវឌ្ឍន៍គម្រោងមួយនេះ ខណៈមកទល់ពេលនេះ ក្រុមហ៊ុនមិនទាន់បានប្រាប់លំអិតពីផែនការឡើយ សូម្បីតែឈ្មោះទីក្រុងក៏មិនទាន់បញ្ចេញដែរ។

គម្រោងការអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃនេះ នឹងធ្វើឡើងនៅលើផ្ទៃដី ២៦៨ហិកតា និងមានបំណងអូសទាញប្រជាជន មកស្នាក់អាស្រ័យចំនួន ៣៨ ៥០០នាក់ ស្របពេលក្រុមហ៊ុនមានរយៈពេលដល់ចុងឆ្នាំ២០៣១ ដើម្បីបញ្ចប់គ្រោងការណ៍មួយនេះ។

សូមជម្រាបបន្ថែមថា គម្រោងសំខាន់មួយទៀតដែល Vingroup កំពុងសម្លឹងមើលនៅទីក្រុង Dong Anh គឺពិព័រណ៍ជាតិ និងតំបន់ទីក្រុង Vinhomes Co Loa ដែលខ្លួនកំពុងស្វែងរកអាជ្ញាប័ណ្ណអភិវឌ្ឍន៍បន្ថែម៕