មហាសេដ្ឋីមានបំផុតលើលោក Elon Musk កើបលុយបាន ១២ពាន់លានដុល្លារ កាលពីថ្ងៃទី០២ ខែកក្កដា បន្ទាប់ពីតម្លៃហ៊ុនក្រុមហ៊ុន Tesla មានកំណើនច្រើននឹកស្មានមិនដល់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Nairametrics។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ផ្អែកតាមរបាយការណ៍ផ្សារហ៊ុន បានបង្ហាញថា តម្លៃហ៊ុនរបស់ Tesla កើនឡើងជិត ២៥% ក្នុងរយៈពេល ៧ថ្ងៃ ពោលកើនពីតម្លៃ ១៨៣ដុល្លារ រហូតដល់ ២២៩ដុល្លារក្នុងមួយហ៊ុន។
ការកើនឡើងនៃតម្លៃហ៊ុនរបស់ Tesla នេះ គឺបានធ្វើឲ្យទ្រព្យសម្បត្តិរបស់មហាសេដ្ឋីអាមេរិក កើនរហូតដល់ជាង ២៤០ពាន់លានដុល្លារ ឈរខ្ពស់នៅតារាងកំពូលអ្នកមាន ដែលរៀបចំដោយគេហទំព័រ Bloomberg៕