ស្ថាបនិកក្រុមហ៊ុន Preqin លោក Mark O’Hare នឹងក្លាយជាមហាសេដ្ឋីចំណូលថ្មី ក្រោយក្រុមហ៊ុន BalckRock ចុះកិច្ចព្រមព្រៀងទិញក្រុមហ៊ុនរបស់លោក ក្នុងតម្លៃប្រមាណ ៣,២ពាន់លានដុល្លារ កាលពីសប្ដាហ៍មុន។
យោងតាមការចុះផ្សាយពីសារព័ត៌មាន TheFortune បានបង្ហាញថា បន្ទាប់ពីលក់ក្រុមហ៊ុនដាច់ មហាសេដ្ឋីរូបនេះ នឹងយកប្រាក់ប្រហែល ៦៥៣លានដុល្លារ ដើម្បីចែកជូនបុគ្គលិកទូទាំងក្រុមហ៊ុន ដែលមានចំនួនប្រហែល ១ ៥០០នាក់។
គួររំលឹកដែរថា កិច្ចព្រមព្រៀងមួយនេះ នឹងធ្វើឲ្យលោក Mark ទទួលបានលុយប្រហែល ២,៦ពាន់លានដុល្លារ ពីភាគហ៊ុនដែលមានក្នុងក្រុមហ៊ុន Preqin ច្រើនជាង ៨០% ខណៈបន្ទាប់ពីកាត់ថ្លៃបង់ពន្ធរួច លោកនឹងសល់ប្រាក់សុទ្ធប្រមាណ ២ពាន់លានដុល្លារ។
សូមជម្រាបដែរថា ក្រុមហ៊ុន Preqin គឺជាក្រុមហ៊ុនជំនាញលើការស្រង់ទិន្នន័យហិរញ្ញវត្ថុ និងវិភាគលើការបណ្ដាក់ទុននានា ខណៈរបាយការណ៍ប្រាក់ចំណូលប្រចាំត្រីមាសទីមួយរបស់ពួកគេ គឺទទួលបានដល់ទៅ ២៤០លានដុល្លារឯណោះ៕