វិស័យឯកជន ជួយដល់កំណើន GDP នៅវៀតណាម វ៉ាដាច់ប្រទេសហ្វីលីពីន

អន្តរជាតិ

យោងតាមទិន្នន័យបង្ហាញដោយគេហទំព័រ VisualCapitalist បានបង្ហាញថា បច្ចុប្បន្នប្រទេសវៀតណាម កំពុងឈរនៅលំដាប់លេខរៀងទី០៦ ដោយបានវ៉ាដាច់ប្រទេសហ្វីលីពីន ជាប្រទេសមានកម្រិត GDP ខ្ពស់បំផុតប្រចាំតំបន់អាស៊ាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គិតត្រឹមខែមេសា ឆ្នាំ២០២៤ GDP របស់វៀតណាម គឺមាន ៤ ៦២០ដុល្លារក្នុងម្នាក់ ស្របពេលហ្វីលីពីនមានត្រឹម ៤ ១៣០ដុល្លារក្នុងម្នាក់ ខណៈកំណើន GDP របស់វៀតណាម គឺមានការរួមចំណែកដ៏ធំពីវិស័យឯកជនក្នុងស្រុក។

ផ្អែកតាមការចុះផ្សាយពីសារព័ត៌មាន VietnamNet បានឲ្យដឹងថា វៀតណាមគឺមានសហគ្រាសឯកជនជិត ៩០០ ០០០កន្លែង ដែលវាបានរួមចំណែក ដល់កំណើន GDP ក្នុងស្រុករហូតដល់ ៤៥% ឯណោះ។

វិស័យឯកជនជួយដល់កំណើនសេដ្ឋកិច្ចវៀតណាមបានច្រើនខ្លាំងមែនទែន ពោលចូលរួមបង្កើតការងារដល់ប្រជាជនក្នុងប្រទេស រហូតដល់ ៨៥% បង្កើនចលនាលំហូរសាច់ប្រាក់ក្នុងស្រុក និងអូសទាញវិនិយោគិនពីបរទេសជាច្រើនថែមទៀត។

សូមជម្រាបដែរថា តាំងពីបើកទំព័រឆ្នាំ២០២៤ រដ្ឋាភិបាលវៀតណាមបានលើកទឹកចិត្តដល់វិស័យឯកជន និងបានព្យាយាមបង្កើតឱកាស ឲ្យក្រុមវិនិយោគិនបរទេស ចូលរួមកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនក្នុងស្រុកជាច្រើន ដោយរយៈពេល ៤ខែដំបូងក្នុងឆ្នាំនេះ វៀតណាមទទួលបានការបណ្ដាក់ទុនពីបរទេសដល់ទៅជាង ៩ពាន់លានដុល្លារហើយ៕