សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករណ៍ថានឹងមានកំណើនខ្ពស់បំផុតទី២ ប្រចាំតំបន់អាស៊ាន

អន្តរជាតិ

តំបន់អាស៊ីអាគ្នេយ៍ ហៅកាត់អាស៊ាន គឺត្រូវបានគេចាត់ទុកថា ជាមជ្ឈមណ្ឌលសេដ្ឋកិច្ចកំពុងមានភាពរីកចម្រើនខ្លាំង ហើយក្រុមប្រទេសដែលស្ថិតក្នុងតំបន់មួយនេះ ក៏ត្រូវបានសម្គាល់ឃើញថា កំពុងមានការវិវត្តន៍សេដ្ឋកិច្ចដ៏គួរឲ្យចាប់អារម្មណ៍ដូចគ្នា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីគេហទំព័រ ADB បានបង្ហាញថា កំណើនសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ាន នឹងមានការកើនឡើងជាមធ្យម ៤,៦% នៅក្នុងឆ្នាំ២០២៤ ខណៈក្នុងនោះប្រទេសកម្ពុជា ទំនងសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់បំផុតទី២ ប្រចាំតំបន់ ប្រមាណ ៥,៨%។

ចំណែកឯប្រទេសដែលទំនងសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់បំផុតនៅក្នុងតំបន់អាស៊ាន គឺប្រទេសហ្វីលីពីន និងប្រទេសវៀតណាម ដែលត្រូវបាន ADB ព្យាករណ៍ថា នឹងទទួលបានកំណើនសេដ្ឋកិច្ច ៦%។

សូមជម្រាបដែរថា កត្តាដែលធ្វើឲ្យមានកំណើនសេដ្ឋកិច្ចក្នុងតំបន់អាស៊ានកើនឡើងបែបនេះ គឺដោយសារវិស័យទេសចរណ៍កំពុងងើបឡើងវិញ តម្រូវការក្នុងស្រុកមានការកើនឡើង ស្របពេលការធ្វើពាណិជ្ជកម្មទាំងក្នុងតំបន់ និងអន្តរជាតិ ក៏កំពុងមានសន្ទុះខ្លាំង ចំពេលតំបន់អាស៊ានមិនសូវរងឥទ្ធិពលពីសង្គ្រាមនៅប្រទេសអ៊ុយក្រែនផង ទើបបណ្ដាលឲ្យក្រុមវិនិយោគិនបរទេស នាំគ្នាសម្រុកមកបណ្ដាក់ទុននៅក្នុងតំបន់អាស៊ានកាន់តែច្រើន៕