ចំនួនសេដ្ឋីនៅប្រទេសវៀតណាម មានកំណើនទ្វេដងចន្លោះឆ្នាំ២០១៣ និង២០២៣ ពោលកាលពីឆ្នាំទៅ ចំនួនសេដ្ឋីនៅវៀតណាម កើនដល់ ១៩ ៤០០នាក់។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន VNExpress បានបង្ហាញថា ការកើនឡើងនៃចំនួនសេដ្ឋីនេះ បានជួយឲ្យវៀតណាមឈរនៅកំពូលតារាង នៃប្រទេសមានកំណើនសេដ្ឋីច្រើនបំផុតលើលោក នាំមុខប្រទេសចិន និងឥណ្ឌាថែមទៀត។
ថ្វីដ្បិតវៀតណាម មានកំណើនសេដ្ឋីលឿនបំផុតលើលោកក៏ពិតមែន តែបើនិយាយពីប្រទេសមានចំនួនសេដ្ឋីច្រើនបំផុតនៅតំបន់អាស៊ាន គឺប្រទេសសិង្ហបុរី ដែលមានសេដ្ឋីរស់នៅ ២៤៤ ៨០០នាក់៕