រដ្ឋាភិបាលរុស្ស៊ី ត្រូវចាយលុយ ២៦ពាន់លានដុល្លារ សម្រាប់ប្រាក់ឧបត្ថម្ភជូនទាហានរងគ្រោះក្នុងសង្គ្រាម

អន្តរជាតិ

វិទ្យាស្ថានស្រាវជ្រាវចំនួន ២ បានអះអាងថា រដ្ឋាភិបាលរុស្ស៊ីនឹងត្រូវចំណាយប្រាក់ ២,៣ទ្រីលានរ៊ូបល ឬប្រហែល ២៦ពាន់លានដុល្លារ ទៅលើប្រាក់ឧបត្ថម្ភ ជូនដល់កងទាហានដែលមានរបួស និងគ្រួសារទាហាន ដែលបានស្លាប់ក្នុងសមរភូមិ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន BusinessInsider។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កញ្ចប់ចំណាយមួយនោះ គឺមានទំហំស្មើ ៦% នៃកញ្ចប់ទឹកប្រាក់សម្រាប់រដ្ឋាភិបាលរុស្ស៊ី ត្រូវចាយវាយពេញមួយឆ្នាំ២០២៤ ដែលមានទំហំ ៣៦,៦ទ្រីលានរ៊ូបល ឬប្រហែល ៤១៤ពាន់លានដុល្លារ។

គួររំលឹកបន្តិចថា កាលពីខែមិថុនា អ៊ុយក្រែនបានបញ្ចេញរបាយការណ៍មួយអះអាងថា កងកម្លាំងរុស្ស៊ីមានជនរងគ្រោះប្រហែល ៥១៥ ០០០នាក់ ខណៈតួលេខនេះមិនត្រូវបានបញ្ជាក់ពីរដ្ឋាភិបាលរុស្ស៊ីពិតប្រាកដឡើយ។

ជម្រាបបន្ថែមថា យោងតាមការច្បាប់របស់រុស្ស៊ីដែលបានចែងកាលពីឆ្នាំ២០២២ បានឲ្យដឹងថា ក្រុមគ្រួសារទាហាន ដែលបានស្លាប់ក្នុងសមរភូមិ នឹងទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលប្រហែល ១៣លានរ៊ូបល ខណៈទាហានដែលរងរបួសទទួលបាន ៣លានរ៊ូបល៕