យោងតាមរបាយការណ៍បង្ហាញដោយគណៈកម្មការមូលបត្រកាលពីដើមសប្ដាហ៍នេះ បានបង្ហាញថា មហាសេដ្ឋីអាមេរិក Mark Zuckerberg កើបលុយបាន ៨,៩លានដុល្លារ ពីការលក់ភាគហ៊ុនរបស់លោក។ នេះបើតាមការចុះផ្សាយពីគេហទំព័រ Investing។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការលក់ភាគហ៊ុនរបស់លោក Mark ត្រូវបានបែងចែកជា ២ដំណាក់កាល ដោយដំបូងគឺលក់ភាគហ៊ុននៅក្នុងមូលនិធិ Chan Zuckerberg initiative Foundation ក្នុងទំហំទឹកប្រាក់ ៤,៣លានដុល្លារ ខណៈក្រោយមកលក់ភាគហ៊ុននៅក្នុងមូលនិធិ Chan Zuckerberg Initiative Advocacy ចំនួន ៤,៦លានដុល្លារ។
សូមជម្រាបដែរថា បន្ទាប់ពីការលក់ភាគហ៊ុននេះហើយ បានជួយឲ្យមហាសេដ្ឋីអាមេរិកម្នាក់នេះ កើនទ្រព្យសម្បត្តិដល់ទៅជិត ១៨០ពាន់លានដុល្លារ និងបច្ចុប្បន្នឈរនៅលំដាប់លេខរៀងទី០៤ ជាកំពូលមហាសេដ្ឋីមានបំផុតលើលោក៕