មេធំ Facebook ខ្ទាតដល់លេខរៀងទី០៥ នៃបញ្ជីកំពូលមហាសេដ្ឋីលើលោក

អន្តរជាតិ

គិតត្រឹមថ្ងៃទី១៣ ខែកក្កដា មហាសេដ្ឋីអាមេរិក Mark Zuckerberg បានខ្ទាតតំណែងដល់លេខរៀងទី០៥ នៃបញ្ជីឈ្មោះកំពូលមហាសេដ្ឋីមានបំផុតលើលោក។ នេះបើតាមការចុះផ្សាយពីគេហទំព័រ Forbes។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មេធំ Facebook រូបនេះមានទ្រព្យសម្បត្តិជិត ១៧៥ពាន់លានដុល្លារ បន្ទាប់ពីតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Meta Platforms មានការថយចុះជាង ៨%។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះមហាសេដ្ឋីមានបំផុតលើលោកទាំង១០រូប គិតត្រឹមថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤៖

1.Elon Musk ប្រធានក្រុមហ៊ុន Tesla មានទ្រព្យសម្បត្តិសរុបប្រមាណ ២៤៩,៨ពាន់លានដុល្លារ

2.Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon មានទ្រព្យសម្បត្តិសរុបប្រមាណ ២១១,៤ពាន់លានដុល្លារ

3.Bernard Arnault ប្រធានក្រុមហ៊ុន LVMH មានទ្រព្យសម្បត្តិសរុបប្រមាណ ១៩៩,៧ពាន់លានដុល្លារ

4.Larry Ellison ស្ថាបនិកក្រុមហ៊ុន Oracle មានទ្រព្យសម្បត្តិសរុបប្រមាណ ១៧៩,១ពាន់លានដុល្លារ

5.Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta Platforms មានទ្រព្យសម្បត្តិប្រមាណ ១៧៤,៩ពាន់លានដុល្លារ

6.Larry Page សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១៥២,៨ពាន់លានដុល្លារ

7.Sergey Brin សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១៤៦,២ពាន់លានដុល្លារ

8.Bill Gates សហស្ថាបនិកក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិសរុបប្រមាណ ១៣៥,៣ពាន់លានដុល្លារ

9.Warren Buffett ស្ថាបនិកក្រុមហ៊ុន Berkshire Hathaway មានទ្រព្យសម្បត្តិសរុបប្រមាណ ១៣៤,១ពាន់លានដុល្លារ

10.Steve Ballmer អតីត CEO ក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិប្រមាណ ១៣២,៣ពាន់លានដុល្លារ៕