ក្រុមហ៊ុន Alphabet ដែលជាមេរបស់ Google កំពុងត្រៀមលុយប្រហែល ២៣ពាន់លានដុល្លារ ដើម្បីទិញយកក្រុមហ៊ុនបង្កើតថ្មី Wiz ជំនាញលើផ្នែកសន្តិសុខប្រព័ន្ធអ៊ីនធឺណិត។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា បើសិនជាក្រុមហ៊ុន Alphabet អាចជោគជ័យក្នុងការទិញយកក្រុមហ៊ុន Wiz បាន វានឹងក្លាយជាកិច្ចកុងត្រាធំបំផុតរបស់ក្រុមហ៊ុនមេ Google។
ប្រភពជិតស្និទ្ធមួយបានទម្លាយទៀតថា កិច្ចព្រមព្រៀងមួយនេះ នឹងចាយលុយសុទ្ធមួយចំនួនធំ ខណៈទឹកប្រាក់ដែលនៅសេសសល់ អាចនឹងគិតគូជាចំណែកភាគហ៊ុន និងភាគលាភផ្សេងៗ។
សូមជម្រាបដែរថា Wiz គឺជាក្រុមហ៊ុនបង្កើតថ្មីមួយ ដែលមានទីស្នាក់ការកណ្ដាលនៅទីក្រុងញូវយ៉ក ក៏ប៉ុន្តែបង្កើតឡើងដំបូងនៅក្នុងប្រទេសអ៊ីស្រាអែល ហើយក្រុមហ៊ុននេះអាចរកចំណូលបាន ៣៥០លានដុល្លារកាលពីឆ្នាំ២០២៣ និងមានមូលធនទីផ្សារ ១២ពាន់លានដុល្លារ៕