អាស៊ានជាតំបន់សេដ្ឋកិច្ចមានការអភិវឌ្ឍន៍លឿនបំផុតមួយលើពិភពលោក ហើយតំបន់នេះ ក៏សំបូរទៅដោយមហាសេដ្ឋីរស់នៅច្រើនផងដែរ ប្រមាណជាង ១០០នាក់ឯណោះ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Forbes បានបង្ហាញថា ប្រទេសដែលសំបូរមហាសេដ្ឋីរស់នៅច្រើនបំផុត ក្នុងតំបន់អាស៊ីអាគ្នេយ៍គឺ ប្រទេសសិង្ហបុរី ដែលមានមហាសេដ្ឋីប្រមាណ ៣៩នាក់។
ទន្ទឹមនឹងនោះ ប្រទេសឥណ្ឌូណេស៊ីឈរនៅលំដាប់លេខរៀងទី០២ ដោយមានមហាសេដ្ឋី ៣៥នាក់ និងប្រទេសថៃមានមហាសេដ្ឋី ២៦នាក់។

ចំណែកឯ កំពូលអ្នកមានដាច់គេប្រចាំតំបន់អាស៊ាន គឺមហាសេដ្ឋីឥណ្ឌូណេស៊ី លោក Prajogo Pangestu ស្ថាបនិក និងជាប្រធានក្រុមហ៊ុនខ្នាតយក្ស Barito Pacific Group រកស៊ីលើអាជីវកម្មចម្រុះ ដែលមានទ្រព្យសម្បត្តិប្រហែល ៦៥ពាន់លានដុល្លារ៕