កូនកំដរកូនប្រុសពៅអ្នកមានដាច់គេនៅអាស៊ី ទទួលបាននាឡិកាដៃតម្លៃ ៣សែនដុល្លារ

អន្តរជាតិ

ពិធីមង្គលការរបស់លោក Anant Ambani ដែលជាកូនប្រុសពៅមហាសេដ្ឋីមានដាច់គេនៅអាស៊ី Mukesh Ambani បានបញ្ចប់ ក្រោមការចូលរួមពីបុគ្គលល្បីៗជាច្រើនរូប កាលពីថ្ងៃទី១៤ ខែកក្កដា ហើយវាត្រូវបានគេចាត់ទុកថាជាពិធីមង្គលការធំជាងគេប្រចាំប្រវត្តិសាស្ត្រឥណ្ឌាថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីគេហទំព័រ Indianwatch បានបង្ហាញថា ពិធីមង្គលការដែលចំណាយលុយរាប់រយលានដុល្លារនេះ ក៏មានកាដូដល់កូនកំដរខាងកូនកម្លោះផងដែរ ដោយក្នុងនោះគឺជានាឡិកាដៃតម្លៃប្រហែល ៣សែនដុល្លារក្នុងមួយគ្រឿង។

នាឡិកានោះគឺជាប្រភេទ Royal Oak Limited Edition របស់ក្រុមហ៊ុន Audemars Piguet មានទំហំមុខ ៤១ម.ម ស្រោបដោយមាស 18K និងទ្រនិចនាឡិកាពណ៌មាសផ្កាឈូក។

សូមជម្រាបដែរថា តាមរយៈវីដេអូដែលបានចែកចាយលើបណ្ដាញសង្គម បានបង្ហាញថា លោក Anant Ambani ចំណាយលុយប្រហែល ៣លានដុល្លារ ទៅលើការទិញនាឡិកា ជូនដល់កូនកំដរ ក៏ដូចជាមិត្តជិតស្និទ្ធរបស់លោកប្រហែល ១០នាក់ នៅក្នុងថ្ងៃមង្គលការរបស់ខ្លួន៕