Samsung វ៉ាដាច់ Apple ជាក្រុមហ៊ុនលក់ទូរស័ព្ទបានច្រើនបំផុតលើលោក ក្នុងត្រីមាសទី២

អន្តរជាតិ

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនស្រាវជ្រាវ IDC បានបញ្ចេញរបាយការណ៍មួយ ស្ដីពីការលក់ទូរស័ព្ទទូទាំងសកលលោក ដោយក្នុងនោះក្រុមហ៊ុន Samsung នៅរក្សាម្កុដ ជាស្ដេចត្រាញ់ក្នុងវិស័យមួយនេះ ពោលគឺលក់ទូរស័ព្ទបានច្រើនបំផុតលើលោកកាលពីត្រីមាសទី២។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Businesskorea។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គិតត្រឹមដំណាច់ត្រីមាសទី២ ក្រុមហ៊ុន Samsung បាននាំចេញទូរស័ព្ទប្រហែល ៥៤លានគ្រឿង ក្ដោបក្ដាប់ចំណែកទីផ្សារអន្តរជាតិបាន ១៨,៩% ខណៈគូប្រជែងធំ គឺក្រុមហ៊ុន Apple អាចលក់បានត្រឹម ៤៥,២លានគ្រឿង ឬស្មើនឹង ១៥,៨% នៃចំណែកទីផ្សារសរុប។

ចំណែកឯក្រុមហ៊ុនដែលលក់ទូរស័ព្ទបានច្រើនបំផុតបន្ទាប់ គឺជាក្រុមហ៊ុនចិន ដែលមានដូចជា Xiaomi លក់បាន ១៤,៨% ក្រុមហ៊ុន Vivo លក់បាន ៩,១% និងក្រុមហ៊ុន Oppo លក់បាន ៩%។

សូមជម្រាបដែរថា អត្រាលក់ទូរស័ព្ទទូទាំងសកលលោកមានកំណើន ៤ត្រីមាសជាប់ៗគ្នា ខណៈកាលពីត្រីមាសមុន វាបានកើនដល់ ៦,៥% ពោលការលក់ទូរស័ព្ទទូទាំងសកលលោក មានចំនួនដល់ ២៨៥,៤លានគ្រឿងឯណោះ៕