សេដ្ឋកិច្ចថៃប្រឈមនឹងភាពចលាចល បន្ទាប់ពីមានការបិទទ្វាររោងចក្រជាច្រើន

អន្តរជាតិ

សេដ្ឋកិច្ចនៃប្រទេសថៃ កំពុងប្រឈមនៃភាពចលាចល បន្ទាប់ពីរោងចក្រជាច្រើនបានចាប់ផ្តើមបិទទ្វារជាបណ្តើរៗ តួយ៉ាងក្រុមហ៊ុនផលិតរថយន្តជប៉ុន Suzuki Motor បានប្រកាសថា នឹងបិទរោងចក្ររបស់ខ្លួននៅក្នុងប្រទេសថៃ នាពេលដ៏ខ្លីខាងមុខ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការសម្រេចចិត្តរបស់ក្រុមហ៊ុនផលិតរថយន្តជប៉ុន Suzuki បានឆ្លុះបញ្ចាំងពីដំណើរក្រុមហ៊ុនជាច្រើនផ្សេងទៀត នៅក្នុងប្រទេសសេដ្ឋកិច្ចធំលំដាប់ទីពីររបស់អាស៊ីអាគ្នេយ៍ ដោយក្រុមហ៊ុនទាំងនោះ កំពុងទទួលរងនូវការប្រកួតប្រជែងជាច្រើន តួយ៉ាងការកើនឡើងតម្លៃថាមពល កម្លាំងពលកម្ម និងកត្តាផ្សេងទៀត ដូចជាការនាំចូលផលិតផលពីចិនមានតម្លៃថោកជាដើម។

បើយោងតាមទិន្នន័យចុងក្រោយរបស់នាយកដ្ឋានការងារឧស្សាហកម្មថៃ បានឲ្យដឹងថា ការបិទរោងចក្រនៅចន្លោះខែកក្កដា ឆ្នាំ២០២៣ ដល់ខែមិថុនា ឆ្នាំ២០២៤ បានកើនឡើងដល់ទៅចំនួន៤០% ។ ជាលទ្ធផល ការបាត់បង់ការងារបានកើនឡើងដល់ទៅ៨០% ពោលកម្មករជាង ៥១ ៥០០នាក់បាត់បង់ការងារធ្វើនៅរយៈពេលនោះ។

សូមជម្រាបថា វិបត្តិនៃវិស័យផលិតកម្មដូច្នេះ បានធ្វើឲ្យលោកនាយករដ្ឋមន្ត្រី ស្រេតថា ថាវីស៊ីន ដែលឡើងកាន់អំណាចកាលពីឆ្នាំមុន បានជួបការលំបាកក្នុងការបំពេញតាមការសន្យា ដោយថានៅអាណត្តិរយៈពេលបួនឆ្នាំរបស់គាត់ នឹងនាំមកនូវកំណើន GDP ប្រចាំឆ្នាំជាមធ្យម៥% ប៉ុន្តែបច្ចុប្បន្នសេដ្ឋកិច្ចរបស់ប្រទេស ហាក់នៅមិនទាន់មានភាពប្រសើរនៅឡើយ៕