មហាសេដ្ឋីអាមេរិកច្រើនរូប បរិច្ចាគទឹកប្រាក់ដល់ជនរងគ្រោះ ក្នុងហេតុការណ៍លួចធ្វើឃាតលោក ដូណាល់ ត្រាំ

អន្តរជាតិ

កាលពីថ្ងៃទី១៤ ខែកក្កដា មានហេតុការណ៍លួចធ្វើឃាតអតីតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អំឡុងពេលលោកកំពុងឃោសនារកសន្លឹកឆ្នោត ដែលបណ្ដាលឲ្យមានជនរងគ្រោះច្រើនរូប និងមានមនុស្សស្លាប់ម្នាក់ថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Forbes បានបង្ហាញថា បន្ទាប់ពីទទួលបានដំណឹងដ៏គួរឲ្យតក់ស្លុតនេះហើយ មហាសេដ្ឋីអាមេរិកជាច្រើនរូបបាននាំគ្នា រៃអង្គាសប្រាក់ជូនដល់ជនរងគ្រោះ តាមរយៈគេហទំព័រ GoFundMe រហូតដល់ចំនួន ៤,៧លានដុល្លារឯណោះ។

ក្នុងនោះមហាសេដ្ឋីដែលបរិច្ចាគទឹកប្រាក់ច្រើនបំផុតនោះគឺ លោក Elon Musk បរិច្ចាគទឹកប្រាក់ ១សែនដុល្លារ មហាសេដ្ឋី Ken Griffin បរិច្ចាគ ១សែនដុល្លារ មហាសេដ្ឋី Steve Wynn បរិច្ចាគ ៥ម៉ឺនដុល្លារ ចៅហ្វាយក្រុង Florida លោក Rick Scott និងភរិយា បរិច្ចាគ ៥ម៉ឺនដុល្លារ រួមទាំងប្រធានសហព័ន្ធកីឡាគុនចម្រុះ UFC លោក Dana White ក៏ចូលរួមបរិច្ចាគ ៥ម៉ឺនដុល្លារផងដែរ។

សូមជម្រាបដែរថា ទឹកប្រាក់ដែលប្រមូលបានពីការរៃអង្គាសមួយនេះ នឹងត្រូវគ្រប់គ្រងដោយមូលនិធិលោក ដូណាល់ ត្រាំ ដោយលោកអះអាងថា នឹងយកទៅជួយដល់គ្រួសារជនរងគ្រោះ ដែលបានស្លាប់ និងរងរបួសក្នុងហេតុការណ៍ដ៏សោកសង្រេងមួយនេះ៕