ក្រុមហ៊ុនមហាសេដ្ឋីវៀតណាម បើកការដ្ឋានសាងសង់រោងចក្រថ្មី នៅឥណ្ឌូណេស៊ី

អន្តរជាតិ

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី VinFast Auto មហាសេដ្ឋីវៀតណាម Pham Nhat Voung កាលពីថ្ងៃទី១៥ ខែកក្កដាកន្លងទៅ​ បានចាប់ផ្តើមបើកការដ្ឋានសាងសង់រោងចក្រដំឡើងរថយន្ត EV ថ្មីរបស់ខ្លួន នៅក្នុងទីក្រុង Subang ខេត្ត West Java ប្រទេសឥណ្ឌូណេស៊ី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមការចុះផ្សាយពីសារព័ត៌មាន VN Express បានបង្ហាញឲ្យដឹងថា ជាមួយនឹងការវិនិយោគដំបូងប្រហែល ២០០លានដុល្លារ រោងចក្រថ្មីនេះ ត្រូវវបានគេរំពឹងទុកថានឹងមានសមត្ថភាពអាចផលិតរថយន្ត EV បានចំនួន ៥ម៉ឺនគ្រឿង ក្នុងមួយឆ្នាំ។

តាមផែនការរោងចក្រថ្មីនេះ គ្រោងនឹងចាប់ផ្តើមប្រតិបត្តិការដំបូងរបស់ខ្លួន នៅត្រីមាសទី៤ ឆ្នាំ២០២៥ ខាងមុខ ដោយនឹងផ្តោតលើការផលិតរថយន្តចង្កូតស្តាំនៃប្រភេទ e-SUV របស់ VinFast រួមទាំងម៉ូដែល VF 3, VF 5, VF 6 និង VF 7 សម្រាប់ទីផ្សារឥណ្ឌូណេស៊ី ផ្ទាល់តែម្តង។

ជាមួយគ្នានេះ លោក Temmy Wiradjaja នាយកប្រតិបត្តិក្រុមហ៊ុន VinFast ប្រចាំប្រទេសឥណ្ឌូណេស៊ី បានកត់សម្គាល់ថា ពិធីបើកការដ្ឋានសាងសង់រោងចក្រថ្មីនេះ បានកើតឡើងត្រឹមតែប៉ុន្មានខែប៉ុណ្ណោះ បន្ទាប់ពីការបង្ហាញវត្តមានជាផ្លូវការរបស់ VinFast នៅក្នុងប្រទេសឥណ្ឌូណេស៊ី។ ក្រុមហ៊ុនក៏បានបង្ហាញពីយុទ្ធសាស្ត្រពង្រីក និងកែលម្អការប្រកួតប្រជែងរបស់ខ្លួននៅក្នុងទីផ្សារឥណ្ឌូណេស៊ី ដើម្បីក្លាយជាក្រុមហ៊ុនឈានមុខគេ ក្នុងទីផ្សាររថយន្ត EV និងមានសក្តានុពលបំផុតមួយ ក្នុងតំបន់៕