កាលពីថ្ងៃទី១៧ ខែកក្កដា ប្រធានាធិបតីអាមេរិក ចូ បៃដិន បានពិនិត្យឃើញកើតជំងឺកូវីដ ១៩ បន្ទាប់ពីលោកមានអាការៈក្ដៅខ្លួនខ្លាំង អំឡុងពេលឃោសនារកសន្លឹកឆ្នោត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

បច្ចុប្បន្នលោក ចូ បៃដិន កំពុងធ្វើចត្តាឡីស័ក្ដនៅផ្ទះរបស់លោក ក្នុងរដ្ឋ Delaware ក្រោយរំសាយការជួបជុំនៅក្នុងរដ្ឋ Las Vegas បន្ទាប់ពីពិនិត្យឃើញសញ្ញាវិជ្ជមាននៃជំងឺកូវីដ ១៩។
ទន្ទឹមនឹងនោះមេដឹកនាំអាមេរិករូបនេះ ក៏បានបង្ហោះសារមួយលើបណ្ដាញសង្គម X ដោយបានអរគុណចំពោះការយកចិត្តទុកដាក់ពីអ្នកគាំទ្រ និងសន្យាថា លោកកំពុងសម្រាកព្យាបាលជំងឺ ហើយអំឡុងពេលនេះក៏កំពុងបំពេញការងារជូនប្រជាពលរដ្ឋដូចគ្នា។
គួររំលឹកបន្តិចថា មេដឹកនាំវ័យ ៨១ឆ្នាំរូបនេះធ្លាប់បានប្រកាសក្ដែងៗថា បើសិនជាលោកមានបញ្ហាសុខភាពធ្ងន់ធ្ងរ នោះលោកនឹងបោះបង់ចោលការប្រកួតប្រជែង តំណែងប្រធានាធិបតីអាមេរិក៕