ទេសរដ្ឋមន្ត្រីសិង្ហបុរី Lee Hsien Loong នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសម៉ាឡេស៊ី ពីថ្ងៃទី១៩ រហូតដល់ថ្ងៃទី២២ ខែកក្កដា ដើម្បីចូលរួមពិធីដំឡើងឋានន្តរស័ក្តិរបស់ស្តេច Sultan Ibrahim Sultan Iskandar នៅវិមាន Istana Negara ក្នុងទីក្រុងកូឡាឡាំពួ។
យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា វានឹងក្លាយជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់លោក Lee ចាប់តាំងពីលោកបានលាលែងតំណែងជានាយករដ្ឋមន្ត្រីសិង្ហបុរី កាលពីថ្ងៃទី១៥ ខែឧសភា។
ក្នុងដំណើរទស្សនកិច្ចមួយនេះទៀតសោត លោក Lee នឹងអមដំណើរដោយភរិយារបស់លោក រួមជាមួយទេសរដ្ឋមន្ត្រីក្រសួងការពារជាតិ Zaqy Mohamad និងទេសរដ្ឋមន្ត្រីក្រសួងវប្បធម៌ សហគមន៍ និងយុវជន Low Yen Ling ផងដែរ។
សូមជម្រាបបន្ថែមថា កាសែតក្នុងស្រុកបានរាយការណ៍ថា ក្នុងពិធីអបអរដំឡើងឋានន្តរស័ក្តិរបស់ស្តេចម៉ាឡេស៊ី ក៏នឹងមានវត្តមានរបស់ស្ដេចស៊ុលតង់ប្រុយណេ Sultan Hassanal Bolkiah និងស្ដេចនៃប្រទេសបារ៉ែន Sheikh Hamad bin Isa Al Khalifa ចូលរួមផងដែរ៕