មេដឹកនាំកំពូលកូរ៉េខាងជើង បង្ហើបគម្រោងកិច្ចសហប្រតិបត្តិការយោធា ជាមួយមន្ត្រីរុស្ស៊ី

អន្តរជាតិ

មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានស្វាគមន៍ចំពោះការមកដល់ របស់អនុរដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី លោក Aleksey Krivoruchko និងបានបង្ហើបពីគម្រោងកិច្ចសហប្រតិបត្តិការផ្នែកយោធាថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីគេហទំព័រ Reuters បានបង្ហាញថា ភាគីរុស្ស៊ីក៏បានបង្ហាញការយល់ឃើញដូចគ្នា ដោយលោក Krivoruchko អះអាងថា ប្រទេសទាំង២ គួរតែពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា ដើម្បីសន្តិសុខជាតិរៀងៗខ្លួន។

គួររំលឹកដែរថា ប្រទេសកូរ៉េខាងជើង និងរុស្ស៊ី បានពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាយ៉ាងខ្លាំង តាំងពីមេដឹកនាំប្រទេសទាំង២ បានជួបមុខគ្នាផ្ទាល់កាលពីឆ្នាំមុន ដែលធ្វើឲ្យមហាអំណាចលោកខាងលិចមានការព្រួយបារម្ភ ពីទំនាក់ទំនងយោធាប្រទេសទាំង២នេះជាខ្លាំង៕