បញ្ហាបច្ចេកទេសរបស់ក្រុមហ៊ុន Microsoft បង្កផលរំខានទូទាំងសកលលោក

អន្តរជាតិ

ក្រុមហ៊ុនអាកាសចរណ៍ជាច្រើន រួមទាំងធនាគារទូទាំងសកលលោក បានផ្អាកប្រតិបត្តិការរបស់ពួកគេភ្លាមៗ បន្ទាប់ពីប្រព័ន្ធកុំព្យូទ័រមានបញ្ហា មិនអាចដំណើរការបាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន WSJ បានឲ្យដឹងថា បញ្ហាបច្ចេកទេសមួយនេះត្រូវបានអ្នកជំនាញផ្នែកបច្ចេកវិទ្យាអះអាងថា គឺបណ្ដាលមកពីកម្មវិធីមួយចំនួនរបស់ក្រុមហ៊ុន Microsoft ដែលមានដូចជា Azure និង Microsoft Office 365 មិនអាចដំណើរការប្រក្រតី។

ទន្ទឹមនឹងនោះ ក៏មានការចែកចាយវីដេអូលើបណ្ដាញសង្គម ដោយបានបង្ហាញថា កុំព្យូទ័រ និងអេក្រង់បង្ហាញព័ត៌មាននៅតាមប្រលានយន្តហោះ មិនបានបង្ហាញអ្វីសោះ ក្រៅពីផ្ទាំងពណ៌ខៀវ ដែលធ្វើឲ្យការធ្វើដំណើររបស់ពួកគេជួបការកកស្ទះ។

មកទល់ពេលនេះ ក្រុមហ៊ុន Microsoft នៅមិនទាន់ចេញមុខបកស្រាយអ្វីឡើយ ទាក់ទងនឹងបញ្ហាមួយនេះ ខណៈក្រុមការងារនៃសារព័ត៌មាន WSJ ក៏មិនអាចទាក់ទងសុំការបំភ្លឺបន្ថែមនោះឡើយ៕