ទ្រព្យសម្បត្តិមហាសេដ្ឋីកំពូលៗរបស់ពិភពលោក សុទ្ធសឹងតែថយចុះដូចគ្នា ធៀបនឹងសប្តាហ៍មុន

អន្តរជាតិ

គិតត្រឹមថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ នេះ ទ្រព្យសម្បត្តិសរុបរបស់មហាសេដ្ឋីកំពូលៗលើពិភពលោក ត្រូវបានគេមើលឃើញថាសុទ្ធសឹងតែបានថយចុះដូចគ្នា បើធៀបទៅនឹងសប្តាហ៍មុន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមការចុះផ្សាយពីគេហទំព័រ Forbes បានបង្ហាញឲ្យដឹងថា ទ្រព្យសម្បត្តិរបស់ស្ថាបនិកក្រុមហ៊ុន Tesla លោក Elon Musk ដែលបច្ចុប្បន្នកំពុងឈរនៅលើកំពូលតារាងអ្នកមានដាច់គេលើពិភពលោក បានធ្លាក់ចុះប្រមាណ ៥ពាន់លានដុល្លារ ធៀបនឹងសប្តាហ៍មុន។

ទន្ទឹមនឹងនេះ ទ្រព្យសម្បត្តិរបស់ស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos ក៏បានធ្លាក់ចុះរហូតដល់ ១១ពាន់លានដុល្លារ ខណ:លោក Bernard Arnault ប្រធានក្រុមហ៊ុន LVMH បានធ្លាក់ចុះទ្រព្យសម្បត្តិប្រមាណ ១២ពាន់លានដុល្លារ ផងដែរ។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះមហាសេដ្ឋីមានបំផុតលើលោកទាំង១០រូប គិតត្រឹមថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤៖

1.Elon Musk ប្រធានក្រុមហ៊ុន Tesla មានទ្រព្យសម្បត្តិសរុបប្រមាណ ២៤៤,៧ពាន់លានដុល្លារ

2.Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon មានទ្រព្យសម្បត្តិសរុបប្រមាណ ២០០,៧ពាន់លានដុល្លារ

3.Bernard Arnault ប្រធានក្រុមហ៊ុន LVMH មានទ្រព្យសម្បត្តិសរុបប្រមាណ ១៨៧,៩ពាន់លានដុល្លារ

4.Larry Ellison ស្ថាបនិកក្រុមហ៊ុន Oracle មានទ្រព្យសម្បត្តិសរុបប្រមាណ ១៧២ពាន់លានដុល្លារ

5.Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta Platforms មានទ្រព្យសម្បត្តិប្រមាណ ១៦៧,៣ពាន់លានដុល្លារ

6.Larry Page សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១៤៧ពាន់លានដុល្លារ

7.Sergey Brin សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១៤០,៨ពាន់លានដុល្លារ

8.Warren Buffett ស្ថាបនិកក្រុមហ៊ុន Berkshire Hathaway មានទ្រព្យសម្បត្តិសរុបប្រមាណ ១៣៦,៧ពាន់លានដុល្លារ

9.Bill Gates សហស្ថាបនិកក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិសរុបប្រមាណ ១៣៤,១ពាន់លានដុល្លារ

10.Steve Ballmer អតីត CEO ក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិប្រមាណ ១២៨,៤ពាន់លានដុល្លារ៕