កាលពីប៉ុន្មានថ្ងៃមុន ក្រុមហ៊ុន CrowdStrike ដែលជាអ្នករ៉ាប់រងសន្តិសុខអ៊ីនធឺណិត របស់ក្រុមហ៊ុន Microsoft បានបង្កកំហុសមួយ ដោយមានការជាប់គាំងនូវកម្មវិធីមួយចំនួន និងបង្កជាផលរំខានដល់សេវាកម្មហោះហើរ និងធនាគារទូទាំងសកលលោក។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Forbes បានបង្ហាញ កំហុសមួយនេះបានធ្វើឲ្យ CEO របស់ក្រុមហ៊ុន CrowdStrike មហាសេដ្ឋី George Kurtz របូតលុយអស់ ៣០០លានដុល្លារ ត្រឹមរយៈពេលមួយថ្ងៃប៉ុណ្ណោះ។
ទ្រព្យសម្បត្តិរបស់លោក Kurtz បានថយចុះពីចំនួន ៣,២ពាន់លានដុល្លារ កាលពីថ្ងៃទី១៨ ខែកក្កដា មកនៅត្រឹមចំនួន ២,៩ពាន់លានដុល្លារប៉ុណ្ណោះ នៅថ្ងៃទី១៩ ខែកក្កដា ស្របពេលតម្លៃហ៊ុនរបស់ក្រុមហ៊ុន CrowdStrike មានការថយចុះ ១១% ផងដែរ៕