លោកស្រី Kamala Harris ចាប់ផ្តើមស្វែងរកការគាំទ្រពីសមាជិកបក្សប្រជាធិបតេយ្យ ក្នុងការបោះឆ្នោតជ្រើសតាំងបេក្ខភាពប្រធានាធិបតីផ្លូវការ

អន្តរជាតិ

អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោកស្រី Kamala Harris ហាក់មិនបានបង្អង់ពេលយូរនោះឡើយ ដើម្បីចាប់ផ្តើមយុទ្ធនាការប្រជែងតំណែងប្រធានាធិបតីឆ្នាំ២០២៤ នេះ បន្ទាប់ពីទទួលបានការគាំទ្រពេញទំហឹងពីសំណាក់ប្រធានាធិបតី លោក ចូ បៃដិន ដែលបានប្រកាសដកខ្លួនចេញពីការប្រកួតប្រជែង ចំពេលមានការព្រួយរម្ភអំពីអាយុ និងសុខភាព។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញឲ្យដឹងថា លោកស្រី Harris និងសម្ព័ន្ធមិត្ត កំពុងចាប់ផ្តើមស្វែងរកការគាំទ្រ ពីសំណាក់សមាជិកបក្សប្រជាធិបតេយ្យផ្សេងទៀត ក្នុងការតែងតាំងលោកស្រី ជាបេក្ខភាពប្រធានាធិបតីផ្លូវការរបស់បក្សប្រជាធិបតេយ្យ ក្នុងកិច្ចប្រជុំមួយគ្រោងធ្វើឡើងនាខែក្រោយ សម្រាប់ការបោះឆ្នោតប្រឆាំងនឹងលោក ដូណាល់ ត្រាំ មកពីគណបក្សសាធារណរដ្ឋ នាថ្ងៃទី៥ ខែវិច្ឆិកា ខាងមុខ។

ទន្ទឹមនឹងនេះ ប្រភពធំៗជាច្រើន បានរាយការណ៍ទៀតថា ប្រធានគណបក្សប្រជាធិបតេយ្យ លោក Hakeem Jeffries តំណាងប្រធានសភា លោក Steven Horsford និងអភិបាលរដ្ឋ Pennsylvania លោក Josh Shapiro ដែលត្រូវបានគេចាត់ទុកថាជាបេក្ខភាពអនុប្រធានាធិបតីដ៏មានសក្តានុពលនោះ សុទ្ធសឹងតែបានបង្ហាញការគាំទ្រលើលោកស្រី Harris រួចទៅហើយ ពោលគឺភ្លាមៗបន្ទាប់ពីលោក បៃដិន ប្រកាសបោះបង់សិទ្ធិប្រណាំងប្រជែងនេះ។

ជម្រាបជូនផងដែរថា លោក បៃដិន បច្ចុប្បន្នវ័យ ៨១ឆ្នាំ បានបញ្ជាក់ថាលោកនឹងបន្តកាន់តំណែងជាប្រធានាធិបតីអាមេរិក រួមទាំងជាអគ្គមេបញ្ជាការកងទ័ព រហូតដល់អាណត្តិរបស់លោកនឹងត្រូវផុតសុពលភាព នៅខែមករា ឆ្នាំ២០២៥ និងបានគាំទ្រលោកស្រី Harris ឲ្យឈរឈ្មោះជាប្រធានាធិបតីបន្ទាប់ជំនួសលោក៕