លោក ត្រាំ ថាលោកស្រី Kamala Harris នឹងងាយស្រួលក្នុងការផ្តួលជាង លោក ចូ បៃដិន

អន្តរជាតិ

បេក្ខជនប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃទី២១ ខែកក្កដាថា អនុប្រធានធិបតីអាមេរិក លោកស្រី Kamala Harris នឹងងាយស្រួលក្នុងការផ្តួលជាង សម្រាប់ការបោះឆ្នោតនាខែវិច្ឆិកាខាងមុខ បន្ទាប់ពីប្រធានាធិបតី លោក ចូ បៃដិន ប្រកាសបោះបង់សិទ្ធិឈរឈ្មោះក្នុងតំណែងនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ត្រាំ បាននិយាយប្រាប់ទៅកាន់សារព័ត៌មាន CNN ថា​៖ “លោកស្រី Harris នឹងងាយស្រួលក្នុងការផ្តួលជាងលោក ចូ បៃដិន”។

បេក្ខជនប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋរូបនេះ ក៏បានប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីវាយប្រហារទៅលើលោក បៃដិន និងលោកស្រី Harris ផងដែរ និងថែមទាំងបានលើកឡើងថា លោក បៃដិន មិនសមក្នុងការបន្តធ្វើជាប្រធានាធិបតីទៀតឡើយ។

ជម្រាបជូនថា លោក បៃដិន បានសម្រេច​បញ្ចប់​យុទ្ធនាការស្វែងរកសន្លឹកឆ្នោត​របស់លោក កាលពី​ថ្ងៃអាទិត្យ​ បន្ទាប់ពី​សមាជិក​បក្ស​ប្រជាធិបតេយ្យ​ លែងជឿជាក់ទៅលើស្មារតី និង​សមត្ថភាព​របស់លោក ​ក្នុង​ការ​ផ្តួល​លោក ត្រាំ។ ហើយលោក បៃដិន ក៏បានងាកទៅគាំទ្រលោកស្រី Harris ដើម្បីជំនួសរូបលោកជាបេក្ខជនប្រធានាធិបតីរបស់បក្សវិញ៕