មហាសេដ្ឋីមានដាច់គេនៅប្រទេសចិន លោក Zhong Shanshan កំពុងប្រឈមមុខជាមួយការបាត់បង់ងារ ជាកំពូលអ្នកមានបំផុតក្នុងស្រុក បន្ទាប់ពីរូបលោកខាតបង់ទ្រព្យសម្បត្តិអស់ច្រើនសន្ធឹក។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg បានបង្ហាញថា បុរសរហស្សនាមស្ដេចទឹកបរិសុទ្ធរូបនេះ បានរបូតលុយអស់ប្រហែល ១៣ពាន់លានដុល្លារ ចាប់តាំងពីបើកទំព័រឆ្នាំ២០២៤ មកទល់បច្ចុប្បន្ន។
ទន្ទឹមនឹងនោះ មហាសេដ្ឋីរួមប្រទេសផ្សេងទៀត បែរជាកំពុងសំងំកើបលុយជាច្រើន ជាពិសេសគឺមហាសេដ្ឋីដែលរកស៊ីលើវិស័យឌីជីថល តួយ៉ាងស្ថាបនិកក្រុមហ៊ុន PDD Holdings ដែលរកស៊ីលើវិស័យអាជីវកម្មអនឡាញ លោក Colin Huang កំពុងតាមកៀកកិត ដណ្ដើមតំណែងជាកំពូលអ្នកមានដាច់គេប្រចាំប្រទេស។

បច្ចុប្បន្ន ទ្រព្យសម្បត្តិរបស់កំពូលមហាសេដ្ឋីចិន Zhong Shanshan គឺមានប្រហែល ៥៥ពាន់លានដុល្លារ ស្របពេលមហាសេដ្ឋីមានបំផុតី២ លោក Colin Huang គឺមាន ៤៧ពាន់លានដុល្លារ៕