ប៉ូលិសអ៊ីតាលី រឹបអូសទំនិញក្រុមហ៊ុន Amazon ជាង ១៣០លានដុល្លារ ជុំវិញបទល្មើសគេចពន្ធ

អន្តរជាតិ

ប៉ូលិសអ៊ីតាលី បានរឹបអូសទំនិញពីក្រុមហ៊ុនយក្ស Amazon ក្នុងទំហំទឹកប្រាក់ ១២១លានអឺរ៉ូ ឬប្រហែល ១៣១លានដុល្លារ ដើម្បីទុកជាភ័ស្តុតាងក្នុងការស៊ើបអង្កេតបទល្មើសគេចពន្ធ និងបទល្មើសការងារខុសច្បាប់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា ក្រុមហ៊ុនដឹកជញ្ជូន Amazon Italia Transport រងការចោទប្រកាន់ពីការិយាល័យព្រះរាជអាជ្ញាទីក្រុងមីឡាន ពីករណីគេចពន្ធ និងកិបកេងកម្លាំងពលកម្មបុគ្គលិក។

ជុំវិញករណីនេះផងដែរ ក្រុមហ៊ុន Amazon បានចេញមុខបកស្រាយថា ពួកគេនឹងរីករាយសហការ ជាមួយក្រុមប៉ូលិសអ៊ីតាលីពេញទំហឹង ដ្បិតពួកគេពិតជាមិនបានធ្វើខុសដូចការចោទប្រកាន់នោះឡើយ។

គួររំលឹកបន្តិចថា មួយរយៈចុងក្រោយនេះ ក្រុមប៉ូលិសអ៊ីតាលីបានធ្វើការចោទប្រកាន់ស្រដៀងៗគ្នា ទៅលើក្រុមហ៊ុនបរទេសធំៗជាច្រើន ខណៈសកម្មភាពបែបនេះ ត្រូវបានគេយល់ឃើញថា ធ្វើឡើងដើម្បីសម្រួលដល់ការប្រកួតប្រជែងទីផ្សារក្នុងស្រុក ឲ្យមានស្ថេរភាពប៉ុណ្ណោះ៕