ក្រុមហ៊ុន Hermes យកឈ្នះគូប្រជែងធំៗជាច្រើន បន្ទាប់ពីអត្រាលក់ប្រចាំត្រីមាសឡើងខ្ពស់ខ្លាំង

អន្តរជាតិ

អំឡុងពេលក្រុមហ៊ុនលក់សម្ភារៈប្រណីតៗដូចជា LVMH និង Kering នៅប្រទេសបារាំង កំពុងត្អូញត្អែរពីអត្រាលក់មានចំណូលទាប ក្រុមហ៊ុន Hermes បែរជាកំពុងសប្បាយកើបលុយពីអតិថិជនទៅវិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា ក្រុមហ៊ុនបារាំង Hermes បានបង្ហាញអត្រាលក់ប្រចាំត្រីមាសទី២ កើនឡើងដល់ ១៣% ស្របពេលក្រុមហ៊ុនគូប្រជែងដទៃ កំពុងជួបប្រទះការខាតបង់។

នៅក្នុងត្រីមាសទី២ ក្រុមហ៊ុន Hermes លក់ផលិតផលបានរហូតដល់ ៤ពាន់លានដុល្លារ ឬប្រហែល ១៣% ខណៈសរុបប្រាក់ចំណេញរយៈពេលកន្លះឆ្នាំដំបូងវិញ ក្រុមហ៊ុនយក្សមួយនេះកើបលុយចូលហោប៉ៅបានប្រហែល ៣,៥ពាន់លានដុល្លារហើយ។

សូមជម្រាបដែរថា ផលិតផលដែលជួយដល់កំណើនលក់របស់ក្រុមហ៊ុន Hermes គឺកាបូបយួរដៃ Birkin ដែលផលិតដោយដៃសុទ្ធសាធ និងចំណាយពេលយូរក្នុងការផលិត ដែលធ្វើឲ្យអតិថិជនហ៊ានចាយលុយខ្ទង់ម៉ឺនដុល្លារ ដើម្បីទិញកាបូបយួរដៃមួយ ស្របពេលមួយរយៈចុងក្រោយក្រុមហ៊ុនអះអាងថា អតិថិជននៅចិនកំពុងសម្រុកបញ្ជាទិញកាបូប Birkin ជាច្រើនថែមទៀត៕