រយៈពេលត្រឹមមួយថ្ងៃ មហាសេដ្ឋីមានដាច់គេ ១០រូប របូតលុយអស់ជិត ៦៦ពាន់លានដុល្លារ

អន្តរជាតិ

ត្រឹមរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ មហាសេដ្ឋីមានបំផុតលើលោកទាំង ១០រូប បានខាតបង់លុយអស់ជិត ៦៦ពាន់លានដុល្លារ បន្ទាប់តម្លៃហ៊ុនលើទីផ្សារហ៊ុនពិភពលោកមានការធ្លាក់ចុះជាខ្លាំង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Forbes បានបង្ហាញថា ក្នុងចំណោមកំពូលអ្នកមានលើលោក ១០រូប មេធំ Tesla មហាសេដ្ឋី Elon Musk ខាតលុយអស់ច្រើនជាងគេ ប្រហែល ១៧ពាន់លានដុល្លារ ក្រោយតម្លៃហ៊ុនរបស់ Tesla ធ្លាក់ចុះ ១២%។

ទន្ទឹមនឹងនោះ មហាសេដ្ឋី Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Facebook ជាបុគ្គលរបូតលុយច្រើនបំផុតទី២ ប្រហែល ៩,៥ពាន់លានដុល្លារ បន្ទាប់ពីតម្លៃភាគហ៊ុននៃក្រុមហ៊ុន Meta Platforms ថយចុះ ៥,៦%។

ចំណែកឯបុគ្គលដែលខាតបង់ទ្រព្យច្រើនបំផុតទី៣ គឺមហាសេដ្ឋីបារាំង Bernard Arnault ដែលបានខាតអស់ប្រហែល ៨,៤ពាន់លានដុល្លារ បន្ទាប់ពីតម្លៃហ៊ុនរបស់ក្រុមហ៊ុន LVMH ថយចុះប្រមាណ ៦%។

សូមជម្រាបដែរថា បើទោះជា Elon Musk របូតលុយច្រើនជាងគេក៏ពិតមែន តែលោកនៅតែអាចរក្សាតំណែងជាកំពូលអ្នកមានបំផុតលើលោកដដែល ដោយទ្រព្យសម្បត្តិរបស់មេធំ Tesla រូបនេះ មានរហូតដល់ ២៣១ពាន់លានដុល្លារឯណោះ៕