រយៈពេលត្រឹមមួយសប្ដាហ៍ អ្នកស្រី Kamala Harris រៃអង្គាសប្រាក់បាន ២០០លានដុល្លារ សម្រាប់ការឃោសនារកសន្លឹកឆ្នោត

អន្តរជាតិ

អនុប្រធានាធិបតីអាមេរិក អ្នកស្រី Kamala Harris រៃអង្គាសប្រាក់បានប្រហែល ២០០លានដុល្លារ ត្រឹមរយៈពេលមួយសប្ដាហ៍ប៉ុណ្ណោះ សម្រាប់យុទ្ធនាការឃោសនារកសន្លឹកឆ្នោត ក្នុងការបោះឆ្នោតប្រធានាធិបតី ដែលគ្រោងធ្វើឡើងនៅខែវិច្ឆិកាខាងមុខ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា ចាប់តាំងពីអ្នកស្រីបានក្លាយជាបេក្ខភាពប្រធានាធិបតី សម្រាប់គណបក្សប្រជាធិបតេយ្យ អនុប្រធានាធិបតីស្រីរូបនេះ បានគៀងគរអ្នកគាំទ្រថ្មីៗរហូតដល់ ១៧០ ០០០នាក់បន្ថែមទៀត។

ទន្ទឹមនឹងនោះ គណបក្សប្រជាធិបតេយ្យក៏បានបន្ថែមទៀត ទំហំទឹកប្រាក់ ២០០លានដុល្លារ ដែលទទួលបានក្នុងយុទ្ធនាការឃោសនារកសន្លឹកឆ្នោតនោះ គឺមានប្រហែល ៦៦% ដែលជាការឧបត្ថម្ភពីអ្នកគាំទ្រថ្មីៗ របស់លោកស្រី Harris។

សូមជម្រាបដែរថា ចាប់តាំងពីលោកស្រី Kamala Harris ប្រកាសឈរឈ្មោះជាបេក្ខភាពប្រជែង តំណែងប្រធានាធិបតីអាមេរិក តំណាងឲ្យគណបក្សប្រជាធិបតេយ្យ សន្ទុះអ្នកគាំទ្រមានការងើបឡើងជាខ្លាំង ជាពិសេសគឺសម្បូរអ្នកគាំទ្រដែលមានជាយុវវ័យតែម្ដង៕