នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បានប្រកាសថា លោកនឹងចាប់ផ្ដើមរុះរើគណៈរដ្ឋមន្ត្រីឡើងវិញ បន្ទាប់ពីមន្ត្រីជាន់ខ្ពស់ ២រូប សម្រេចចិត្តចូលនិវត្តន៍។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា មន្ត្រីជាន់ខ្ពស់ ២រូប ដែលប្រកាសចូលនិវត្តន៍ នាអាណត្តិក្រោយនេះគឺ រដ្ឋមន្ត្រីក្រសួងការងារ លោក Brendan O’Connor និងរដ្ឋមន្ត្រីទទួលបន្ទុកជនជាតិដើមភាគតិចអូស្ត្រាលី អ្នកស្រី Linda Burney បន្ទាប់ពីពួកគេបានបំពេញការងារអស់រយៈពេលជាច្រើនឆ្នាំ។

គួររំលឹកបន្តិចថា ការរុះរើគណៈរដ្ឋមន្ត្រីនេះ គឺកើតឡើងជាលើកដំបូង តាំងពីនាយករដ្ឋមន្ត្រីរូបនេះឡើងកាន់អំណាចកាលពីខែឧសភា ឆ្នាំ២០២២។
ទន្ទឹមនឹងនោះ ការរុះរើគណៈរដ្ឋមន្ត្រីនេះ អាចនិយាយបានថា ជាការរៀបចំនូវប្រព័ន្ធដឹកនាំថ្មីរបស់លោក Anthony ដើម្បីត្រៀមស្វែងរកសម្លេងគាំទ្រ ដ្បិតការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី នឹងធ្វើឡើងនាឆ្នាំ២០២៥ ខាងមុខ៕