កាលពីថ្ងៃទី២៩ ខែកក្កដា រដ្ឋាភិបាលសហរដ្ឋអាមេរិកបានប្រកាសថា ពួកគេនឹងបន្តផ្ដល់ជំនួយ ដល់កងទ័ពអ៊ុយក្រែនបន្ថែមទៀត ក្នុងទំហំទឹកប្រាក់ប្រមាណ ១,៧ពាន់លានដុល្លារ ដើម្បីទប់ទល់ការវាយប្រហារពីកងទ័ពរុស្ស៊ី។

យោងតាមការចុះផ្សាយពីសារព័ត៌មាន MSN បានបង្ហាញថា កញ្ចប់ជំនួយនោះ គឺមានដូចជា ឧបករណ៍សម្រាប់ការពារដែនអាកាសក្នុងទំហំទឹកប្រាក់ ២០០លានដុល្លារ ដែលត្រូវបានដកចេញពីឃ្លាំងអាវុធរបស់សហរដ្ឋអាមេរិកផ្ទាល់ និងគ្រាប់កាំភ្លើងជាដើម។
ទន្ទឹមនឹងនោះ អាវុធ និងឧបករណ៍ប្រើប្រាស់ក្នុងកងយោធាជាច្រើនទៀត ដែលមានតម្លៃប្រហែល ១,៥ពាន់លានដុល្លារ កំពុងត្រូវបានបញ្ជាទិញ ហើយវានឹងប្រើពេលយូរ ដើម្បីអាចបញ្ជូនជំនួយទាំងនេះទៅកាន់ប្រទេសអ៊ុយក្រែនបាន។
សូមជម្រាបដែរថា ចាប់តាំងពីភ្លើងសង្គ្រាមបានឆាបឆេះ កាលពីឆ្នាំ២០២២ សហរដ្ឋអាមេរិកបានឧបត្ថម្ភសព្វាវុធជាច្រើន ដល់ប្រទេសអ៊ុយក្រែន សរុបជាសាច់ប្រាក់ប្រហែល ៥៥ពាន់លានដុល្លាររួចទៅហើយ៕