យោងតាមទិន្នន័យផ្លូវការចេញផ្សាយដោយការិយាល័យរតនាគារហ្វីលីពីន បានបង្ហាញឲ្យដឹងថា បំណុលសរុបរបស់ប្រទេសខ្លួន បានកើនឡើងដល់ ១៥,៤ទ្រីលានប៉េសូ ឬប្រហែលជាង ២៦៤ពាន់លានដុល្លារ គិតត្រឹមចុងខែមិថុនា ឆ្នាំ២០២៤នេះ ពោលគឺកើនឡើង ០,៩% ពីបំណុលសរុបដែលបានកត់ត្រានៅចុងខែឧសភា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Star។
ការរិយាល័យដដែលនេះ បានសន្មតថា ការកើនឡើងនៃកម្រិតបំណុលសរុបរបស់រដ្ឋាភិបាលហ្វីលីពីន កាលពីខែមុននេះ គឺដោយសារតែការចេញក្នុងស្រុក និងក្រៅស្រុក ក៏ដូចជាផលប៉ះពាល់ដោយសារតែការធ្លាក់ចុះនៃរូបិយប័ណ្ណក្នុងស្រុកធៀបទៅនឹងប្រាក់ដុល្លារ ផងដែរ។
គួរឲ្យដឹងផងដែរថា ក្នុងចំណោមភាគហ៊ុនបំណុលសរុប ៣១,៧% គឺជាប្រភពកម្ចីខាងក្រៅប្រទេស ខណ: ៦៨,២% គឺជាជាប្រាក់កម្ចីនៅក្នុងស្រុក។
រដ្ឋាភិបាលហ្វីលីពីន បានបង្ហាញឲ្យដឹងទៀតថា បំណុលខាងក្រៅប្រទេសរបស់ខ្លួន មានចំនួន ៤,៩ទ្រីលានប៉េសូ (ជាង ៨៣ពាន់លានដុល្លារ) គិតក្នុងខែមិថុនា ពោលគឺកើនឡើង ០,១% ខ្ពស់ជាងខែឧសភា៕