យោងតាមការចុះផ្សាយពីគេហទំព័រផ្លូវការរបស់ក្រុមហ៊ុន SpaceX បានឲ្យដឹងថា បេសកកម្មដំណើរកម្សាន្តនៅលំហអាកាសលើកដំបូងរបស់ខ្លួន នឹងលេចចេញជារូបរាងនាពេលឆាប់ៗខាងមុខនេះ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើសិនជាមិនមានបញ្ហារាំងស្ទះអ្វីទេ ដំណើរកម្សាន្តនៅលំហអាកាស ដែលរៀបចំដោយក្រុមហ៊ុនរបស់មហាសេដ្ឋី Elon Musk នឹងចាប់ផ្ដើមធ្វើឡើងនៅថ្ងៃទី១៩ ខែសីហាខាងមុខនេះ។
ទន្ទឹមនឹងនោះ ភ្ញៀវដែលចូលរួមក្នុងបេសកកម្មដំបូងរបស់ក្រុមហ៊ុន SpaceX គឺមហាសេដ្ឋី Jared Issacman ខណៈយានអវកាសដែលនឹងត្រូវយកមកប្រើប្រាស់គឺមានឈ្មោះថា Falcon 9។
សូមជម្រាបដែរថា បេសកកម្មរបស់ក្រុមហ៊ុន SpaceX គឺត្រូវបានគេឲ្យឈ្មោះថា Polaris Dawn ដែលមានគម្រោងហោះចេញទៅលំហអាកាសតាំងពីចុងឆ្នាំ២០២២ ម៉្លេះ ក៏ប៉ុន្តែដោយសារមានបញ្ហាបច្ចេកទេសជាច្រើនលើកច្រើនសារ ទើបចេះតែពន្យារពេលរហូតដល់បច្ចុប្បន្ន៕