មហាសេដ្ឋី Jensen Huang ទទួលបានសំណាងធំបំផុតមិនធ្លាប់មាន ដោយក្នុងរយៈពេលត្រឹមមួយថ្ងៃប៉ុណ្ណោះ មេធំ Nvidia រូបនេះ កើបលុយបានជិត ១២ពាន់លានដុល្លារឯណោះ។
យោងតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg បានបង្ហាញថា កាលពីថ្ងៃទី៣១ ខែកក្កដា តម្លៃហ៊ុនរបស់ក្រុមហ៊ុន Nvidia មានកំណើន ១៣% ដែលធ្វើឲ្យទ្រព្យសម្បត្តិរបស់មហាសេដ្ឋីអាមេរិករូបនេះ កើនឡើងច្រើនបំផុត ពោលទ្រព្យសម្បត្តិរបស់លោក មានសរុបជិត ១០៣ពាន់លានដុល្លារ។
កំណើនតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Nvidia ក៏បានជួយឲ្យក្រុមហ៊ុននេះ កើនតម្លៃមូលធនទីផ្សារ រហូតដល់ ៣២៩ពាន់លានដុល្លារ និងរក្សាបានតំណែងជាក្រុមហ៊ុនមានតម្លៃថ្លៃបំផុតលើលោកទី៣ ថែមទៀត។
សូមជម្រាបដែរថា បច្ចុប្បន្ន លោក Jensen Huang ដែលមានវ័យ ៦១ឆ្នាំ និងជាសហស្ថាបនិកក្រុមហ៊ុន Nvidia បានក្លាយជាកំពូលមហាសេដ្ឋីមានលុយច្រើនបំផុតលើលោកទី១៤ ផងដែរ៕