មហាសេដ្ឋីជប៉ុន Masayoshi Son ទទួលរងការខាតបង់មិនស្ទើ បន្ទាប់ពីតម្លៃហ៊ុននៃក្រុមហ៊ុន SoftBank Group Corp បន្តដាំក្បាលចុះរយៈពេល ២ថ្ងៃជាប់ៗគ្នា និងធ្វើឲ្យទ្រព្យសម្បត្តិរបស់លោក របូតអស់ប្រហែល ២,៦ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីគេហទំព័រ Bloomberg។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
តាំងពីបើកទំព័រខែសីហា តម្លៃហ៊ុនរបស់ក្រុមហ៊ុនខ្នាតយក្សជប៉ុននេះ ថយចុះប្រហែល ១៤% ក៏ប៉ុន្តែវាមិនមែនជាសញ្ញាណមិនល្អឡើយ ពោលបើធៀបទៅកាលពីដើមឆ្នាំ ក្រុមហ៊ុនខ្នាតយក្សមួយនេះមានកំណើនវិជ្ជមានដដែល។
សូមជម្រាបដែរថា លោក Masayoshi Son គឺជាម្ចាស់ភាគហ៊ុនធំបំផុតនៃក្រុមហ៊ុន SoftBank ដែលមានតម្លៃប្រហែល ៧៨ពាន់លានដុល្លារ ខណៈបច្ចុប្បន្នមហាសេដ្ឋីរូបនេះ មានទ្រព្យសម្បត្តិប្រមាណ ២៨ពាន់លានដុល្លារ និងជាកំពូលអ្នកមានបំផុតប្រចាំប្រទេសជប៉ុនថែមទៀត៕