មេធំ Facebook ខិតកាន់តែកៀកតំណែងជាកំពូលមហាសេដ្ឋីមានបំផុតលើលោកទី០៣

អន្តរជាតិ

គម្លាតទ្រព្យសម្បត្តិរវាងមហាសេដ្ឋីមានបំផុតនៅអឺរ៉ុប Bernard Arnault ជាមួយមេធំ Facebook លោក Mark Zuckerberg គឺកាន់តែខិតកៀកគ្នាមែនទែនហើយ ដែលមានន័យថា តំណែងជាកំពូលអ្នកមានបំផុតលើលោកទី០៣ នឹងអាចធ្លាក់ទៅលើមហាសេដ្ឋីអាមេរិកវិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមរបាយការណ៍បង្ហាញដោយគេហទំព័រ Forbes បានឲ្យដឹងថា បច្ចុប្បន្ន គម្លាតទ្រព្យសម្បត្តិរវាងមហាសេដ្ឋីទាំង ២រូបនេះ គឺសល់តែប្រហែល ៩០០លានដុល្លារតែប៉ុណ្ណោះ។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះមហាសេដ្ឋីមានបំផុតលើលោកទាំង ១០រូប គិតត្រឹមថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤៖

1.Elon Musk ប្រធានក្រុមហ៊ុន Tesla មានទ្រព្យសម្បត្តិសរុបប្រមាណ ២៣២ពាន់លានដុល្លារ

2.Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon មានទ្រព្យសម្បត្តិសរុបប្រមាណ ២០២ពាន់លានដុល្លារ

3.Bernard Arnault ប្រធានក្រុមហ៊ុន LVMH មានទ្រព្យសម្បត្តិសរុបប្រមាណ ១៧៥,៤ពាន់លានដុល្លារ

4.Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta Platforms មានទ្រព្យសម្បត្តិប្រមាណ ១៧៤,៥ពាន់លានដុល្លារ

5.Larry Ellison ស្ថាបនិកក្រុមហ៊ុន Oracle មានទ្រព្យសម្បត្តិសរុបប្រមាណ ១៦៩,៨ពាន់លានដុល្លារ

6.Larry Page សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១៤២ពាន់លានដុល្លារ

7.Warren Buffett ស្ថាបនិកក្រុមហ៊ុន Berkshire Hathaway មានទ្រព្យសម្បត្តិសរុបប្រមាណ ១៣៥,៧ពាន់លានដុល្លារ

8.Sergey Brin សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១៣៥,៦ពាន់លានដុល្លារ

9.Bill Gates សហស្ថាបនិកក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិសរុបប្រមាណ ១៣០,៨ពាន់លានដុល្លារ

10.Steve Ballmer អតីត CEO ក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិប្រមាណ ១២៣,៥ពាន់លានដុល្លារ៕