កាលពីថ្ងៃទី០៥ ខែសីហា មហាសេដ្ឋីពិភពលោកជួបប្រទះការខាតបង់នឹកស្មានមិនដល់ បន្ទាប់ពីស្ថានភាពផ្សារហ៊ុនអាមេរិកបានដាំក្បាលចុះ ក្រោយមហាសេដ្ឋី Warren Buffett ប្រកាសលក់ភាគហ៊ុនច្រើនពាក់កណ្ដាលនៅក្នុងក្រុមហ៊ុន Apple។
យោងតាមការចុះផ្សាយពីសារព័ត៌មាន MSN បានបង្ហាញថា ក្រុមមហាសេដ្ឋីពិភពលោកបានខាតលុយប្រហែល ២០០ពាន់លានដុល្លារ ដោយសារតម្លៃភាគហ៊ុននៃក្រុមហ៊ុនរបស់ពួកគេបានថយចុះជាខ្លាំង។
ក្នុងនោះមហាសេដ្ឋី Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon របូតលុយច្រើនជាងគេប្រមាណ ៨ពាន់លានដុល្លារ ក្រោយភាគហ៊ុនក្រុមហ៊ុនខ្នាតយក្សមួយនេះថយចុះ ៥% ខណៈមេធំក្រុមហ៊ុន Facebook រងការខាតបង់ប្រហែល ៧ពាន់លានដុល្លារ។
បន្ថែមពីនោះ ស្ថាបនិកក្រុមហ៊ុន Oracle មហាសេដ្ឋី Larry Ellison រួមជាមួយកំពូលអ្នកមានបំផុតលើលោក មហាសេដ្ឋី Elon Musk ក៏រងការខាតបង់ប្រមាណ ៦ពាន់លានដុល្លាររៀងៗខ្លួនផងដែរ៕