តុលាការកាត់ទោសសេដ្ឋីវៀតណាមមួយរូប ឲ្យជាប់ពន្ធនាគាររយៈពេល ២១ឆ្នាំ

អន្តរជាតិ

អ្នកជំនួញមានមុខមាត់ លោក Trinh Van Quyet ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ រយៈពេល ២១ឆ្នាំ ក្រោយរកឃើញថា មានជាប់ពាក់ព័ន្ធនឹងករណីបោកប្រាស់ដៃគូររកស៊ី ក្នុងទំហំទឹកប្រាក់ជិត ១៥០លានដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីកាសែត National Post បានបង្ហាញថា ក្រោយបើកសវនាការកាត់ក្ដីសំណុំរឿងនេះ ប្រមាណ ២សប្ដាហ៍ តុលាការក៏បានសម្រេចដាក់ពន្ធនាគារសេដ្ឋីម្នាក់នេះ រួមជាមួយមនុស្សប្រមាណ ៤៩នាក់ ដែលជាប់ពាក់ព័ន្ធនឹងករណីមួយនេះ។

គួររំលឹកដែរថា លោក Trinh Van Quyet ត្រូវបានអាជ្ញាធរវៀតណាមចាប់ខ្លួនតាំងពីឆ្នាំ២០២២ ក្រោមវិធានការបង្ក្រាបអំពើពុករលួយពេញផ្ទៃប្រទេស ខណៈម្ចាស់ក្រុមហ៊ុន FLC Group រូបនេះ ត្រូវបានដៃគូរកស៊ីជាមួយ ប្ដឹងពីបទឆបោក និងរំលោភទំនុកចិត្ត។

សូមជម្រាបដែរថា ក្រុមហ៊ុមមួយនេះបានប្រកាសលក់ភាគហ៊ុន ៣៩១លានហ៊ុន ទៅកាន់ក្រុមវិនិយោគិន ៣០ ០០០នាក់ និងបានឆបោកពួកគេក្នុងទំហំទឹកប្រាក់ ៣,៦ទ្រីលានដុង ឬប្រហែល ១៤៤លានដុល្លារ៕