ក្រុមហ៊ុនអាមេរិកធំៗទាំង៧ ដែលមានតម្លៃថ្លៃបំផុតលើលោក មានការខាតបង់ជាខ្លាំងកាលពីថ្ងៃទី០៥ ខែសីហា ដោយសារស្ថានភាពផ្សារហ៊ុនដាំក្បាលចុះ និងបណ្ដាលឲ្យក្រុមហ៊ុនទាំងនោះខាតលុយច្រើនជាង ៨០០ពាន់លានដុល្លារក្នុងរយៈពេលមួយថ្ងៃ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា តម្លៃភាគហ៊ុននៃក្រុមហ៊ុន Apple, Alphabet, Amazon និងក្រុមហ៊ុន Tesla សុទ្ធតែបានថយចុះច្រើនជាង ៤% ស្របពេលតម្លៃហ៊ុនក្រុមហ៊ុន Nvidia ថយចុះ ៧% ខណៈក្រុមហ៊ុន Microsoft និង Meta Platforms ធ្លាក់ចុះច្រើនជាង ៣%។
ការខាតបង់ដ៏សំបើមមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រផ្សារហ៊ុនអាមេរិកនេះ បានធ្វើឲ្យក្រុមវិនិយោគិនបង្ហាញក្ដីបារម្ភកាន់តែខ្លាំង ពីហានិភ័យនៃការកើតមានវិបត្តិសេដ្ឋកិច្ចសកលលោក ចំពេលសង្គ្រាមកំពុងផ្ទុះរីករាលដាលថែមទៀត៕