មហាសេដ្ឋីនីហ្សេរីយ៉ា ដណ្ដើមតំណែងជាកំពូលអ្នកមានបំផុតប្រចាំទ្វីបអាហ្វ្រិក

អន្តរជាតិ

មហាសេដ្ឋីនីហ្សេរីយ៉ា លោក Aliko Dangote បានដណ្ដើមតំណែងជាកំពូលអ្នកមានបំផុតប្រចាំទ្វីបអាហ្វ្រិក ក្រោយកំណើនទ្រព្យសម្បត្តិរបស់លោកកើនឡើងច្រើនរយលានដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីគេហទំព័រ Bloomberg បានបង្ហាញថា រយៈពេលត្រឹម ២៤ម៉ោង មហាសេដ្ឋីស្បែកខ្មៅរូបនេះ កើនទ្រព្យសម្បត្តិ ១៤៤លានដុល្លារ ដែលធ្វើឲ្យលោកមានទ្រព្យសម្បត្តិសរុបរហូតដល់ ១៣,៧ពាន់លានដុល្លារ។

កំណើនទ្រព្យសម្បត្តិរបស់លោក Aliko ក៏បានធ្វើឲ្យលោករំកិលខ្លួនពីមហាសេដ្ឋីមានបំផុតលើលោកទី១៥៦ មកនៅត្រឹមលេខរៀងទី១៤៩ ក្នុងបញ្ជីឈ្មោះមហាសេដ្ឋីរៀបរៀងដោយគេហទំព័រ Bloomberg ផងដែរ។

សូមជម្រាបដែរថា លោក Aliko Dangote គឺជាអ្នកជំនួញខ្នាតយក្សមួយរូបប្រចាំទ្វីបអាហ្វ្រិក និងជាស្ថាបនិកក្រុមហ៊ុន Dangote Group កាន់កាប់មុខជំនួញជាច្រើននៅក្នុងដៃ ដូចជាសហគ្រាសផលិតស៊ីម៉ងត៍ និងរោងចក្រផលិតជីកសិកម្មជាដើម៕