យោងតាមសារព័ត៌មាន The Mirror របស់រដ្ឋមីយ៉ាន់ម៉ា បានរាយការណ៍កាលពីថ្ងៃអង្គារ ទី៦ ខែសីហាកន្លងទៅថា គណៈកម្មការវិនិយោគមីយ៉ាន់ម៉ា បានអនុម័តគម្រោងវិនិយោគថ្មីៗចំនួន៥ ដោយបង្កើតការងារដល់ពលរដ្ឋក្នុងស្រុកសរុបជាង ២ ០០០ កន្លែង។
ប្រភពដដែលនេះ ក៏បានរាយការណ៍បន្ថែមទៀតថា គម្រោងធំៗទាំងនេះ ត្រូវបានអនុម័តឡើងក្នុងអំឡុងកិច្ចប្រជុំមួយ នៅក្នុងទទីក្រុង Nay Pyi Taw កាលពីថ្ងៃចន្ទ ដោយទាក់ទាញទឹកប្រាក់សរុបប្រមាណ ៤៧,១លានដុល្លារ ពីគម្រោងទាំងនេះ។
បើតាមរដ្ឋាភិបាលមីយ៉ានម៉ា បានបញ្ជាក់ថាគម្រោងទាំងនោះ ភាគច្រើនផ្តោតលើវិស័យឧស្សាហកម្ម សេវាកម្ម និងសំណង់ ខណ:ការវិនិយោគលើរោងចក្រដំឡើង និងផលិតរថយន្តអគ្គិសនី ក៏ស្ថិតក្នុងចំណោមគម្រោងទាំងវិនិយោគទាំងនោះ ផងដែរ។
ជម្រាបជូនផងដែរថា ក្នុងចំណោមប្រទេស និងដែនដីសរុបចំនួន ៥៣ ដែលបានចូលមកបណ្តាក់ទុន នៅក្នុងប្រទេសមីយ៉ាន់ម៉ា គិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២៤ នេះ ប្រទេសសិង្ហបុរី ចិន និងថៃ គឺជាអ្នកវិនិយោគនាំមុខគេ ក្នុងវិស័យសេដ្ឋកិច្ចធំៗចំនួន១២ ៕