មហាសេដ្ឋីស្រីមានបំផុតលើលោក Francois Betterncourt Meyers បានចាយលុយប្រហែល ១,៨៥ពាន់លានដុល្លារ ដើម្បីទិញយកភាគហ៊ុន ១០% នៅក្នុងក្រុមហ៊ុនថែរក្សាសម្រស់ Galderma។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Wall Street Journal បានបង្ហាញថា ការទិញយកភាគហ៊ុនក្នុងក្រុមហ៊ុនថែរក្សាសម្រស់មួយនេះ នឹងជួយឲ្យក្រុមហ៊ុន L’Oréal របស់មហាសេដ្ឋីបារាំង ឈរជើងកាន់តែរឹងមាំលើទីផ្សារអន្តរជាតិ។
បន្ថែមពីនោះ ក្រុមហ៊ុនទាំង ២នេះ ក៏បានចុះអនុស្សរណៈយោគយល់ លើកិច្ចសហប្រតិបត្តិការស្រាវជ្រាវ និងអភិវឌ្ឍន៍នូវផលិតផលថែរក្សាសម្រស់ផ្សេងៗ ស្របពេលក្រុមហ៊ុន L’Oréal អះអាងថា ទោះជាពួកគេជាម្ចាស់ភាគហ៊ុនធំមួយមែន តែពួកគេនឹងមិនទាមទារតំណែងក្នុងក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Galderma ឡើយ ដើម្បីបង្ហាញពីការគោរពចំពោះរបៀបដឹកនាំក្រុមហ៊ុនមួយនេះ៕