ខុនដូតម្លៃជាង ៥០ម៉ឺនដុល្លារ ត្រៀមទុករួចស្រេច សម្រាប់ម្ចាស់មេដាយមាសអូឡាំពិកហ្វីលីពីន Yulo

អន្តរជាតិ

កីឡាករកាយសម្ព័ន្ធហ្វីលីពីន Carlos Yulo នឹងទទួលបានខុនដូដ៏ប្រណីតបំផុតមួយ ដែលមានតម្លៃដល់ទៅ ៣២លានប៉េសូ ឬប្រមាណ ៥៥៨ ០០០ដុល្លារ ពីក្រុមហ៊នអចលនទ្រព្យ Megaworld បន្ទាប់ពីរូបគេបានដណ្តើមយកមេដាយមាសដល់ទៅពីរគ្រឿង នៅក្នុងកីឡាអូឡាំពិក ធ្វើឡើងក្នុងទីក្រុងប៉ារីស ប្រទេសបារាំង ឆ្នាំ២០២៤នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមការចុះផ្សាយពីទស្សនាវដ្តី Fortune បានរាយការណ៍ថា ក្រុមហ៊ុន MegaWorld បានប្រកាសថា ខ្លួននឹងផ្តល់រង្វាន់ដល់ជូនដល់កីឡាកររបស់ហ្វីលីពីន ដែលទៅចូលរួមប្រកួត ក្នុងកីឡាអូឡាំពិក នៅទីក្រុងប៉ារីស បើសិនអាចនាំយកមេដាយមាស ត្រលប់មកប្រទេសវិញ។

គួរឲ្យដឹងថា Yulo បានបង្កើតប្រវត្តិសាស្ត្រជាម្ចាស់មេដាយមាសអូឡាំពិកបុរសដំបូងគេសម្រាប់ហ្វីលីពីន ពីការឈ្នះមេដាយមាសដល់ទៅពីរគ្រឿង ខណ:ក្រុមហ៊ុនបានសម្រេចចិត្តជូនរង្វាន់ដល់រូបគេ ជាខុនដូរដ៏ប្រណីតបំផុតមួយ ជាមួយនឹងបន្ទប់គេងបី រួមទាំងបំពាក់គ្រឿង​សង្ហារឹម​ស្រាប់ និងអំណោយជាសាច់ប្រាក់ចំនួន ៣លានប៉េសូ បន្ថែមទៀតផងដែរ។

លើសពីនេះ កីឡាករកាយសម្ព័ន្ធវ័យ ២៤ឆ្នាំ ក៏នឹងទទួលបានទឹកប្រាក់ចំនួន ១០លានប៉េសូ ពីរដ្ឋាភិបាលហ្វីលីពីន និង ៦លានប៉េសូផ្សេងទៀត ពីសភា ក៏ជាការញុំអាហារប៊ូហ្វេពេញមួយជីវិត ពីហាង Vikings Luxury Buffet និងរង្វាន់លើកទឹកចិត្តជាច្រើនផ្សេងទៀត៕